Sunday, April 5, 2026

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែរ រស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យក្រុមការងារសមាគមជនជាតិខ្មែរ រស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ បន្តចុះសួរសុខទុក្ខកំពុងបំពេញបេសកកម្មពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង

ចំនួនអ្នកទស្សនា: Views

  

(កោះកុង)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។

ឯកឧត្តម ឈួន ឆាម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥

ចំនួនអ្នកទស្សនា: Views

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖

១-ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៃស្រុកបូរីជលសារ និងក្រុងដូនកែវខេត្តតាកែវ។

២-ទូទាត់ចំណូល ចំណាយថវិកាប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥

៣-ផ្សេងៗ

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នាព្រឹកថៃ្ងសុក្រទី៣ ខែមេសា ឆ្នាំ២០២៦

ប្រភព៖ នាយកដ្ឋានព័ត៌មាន


Thursday, May 8, 2025

ល្បែងស៊ីសងមាន់ជល់អនឡាញ បង្កប់នៅក្នុងហាងកាហ្វេខាងលិចផ្សារត្រែងត្រយឹង កំពុងដំណើរការជាចំហយ៉ាងគគ្រឹកគគ្រេង

ចំនួនអ្នកទស្សនា: Views


ខេត្តកំពង់ស្ពឺ៖ តាមសេចក្តីរាយការណ៍ប្រជាពលរដ្ឋបានប្រាប់មកថា ម្ចាស់ទីតាំងបនល្បែងសុីសងមាន់ជល់តាមប្រពន្ធ័អនឡាញច្រើនកន្លែង ស្ថិតនៅលើផ្លូវក្រាលកៅស៊ូ ឡើងទៅឧទ្យានជាតិគិរីរម្យ ខាងលិចផ្សារត្រែងត្រយឹងប្រហែលជា២០០ម៉ែត្រ នៅបង្កប់ក្នុងហាងលក់កាហ្វេ ស្ថិតនៅក្នុងផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង និងភូមិទី ៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មានខ្នងបង្អែករឹងមាំហើយ បានជាមានឥទ្ធិពល ទើបហ៊ានធ្វើអ្វីៗតាម ទំនើងចិត្តបើកល្បែងសុីសងមាន់ជល់អនឡាញមិនខ្លាចញញើតច្បាប់និងអាជ្ញាធរមានសមត្ថកិច្ចដូច្នេះ។


ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្តទៀតថា ទីតាំងល្បែងសុីសងមាន់ជល់ តាមប្រពន្ធ័អនឡាញ មួយកន្លែងនេះ កំពុងបើកដំណើរការលេងនៅភូមិសាស្រ្តខាងលើនេះ គេសង្កេតឃើញថា កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺបើកលេងរាល់ថ្ងៃ រាល់យប់ តែម្តង គេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ធ្វើការចុះបង្ក្រាប ឬទប់ ស្កាត់ ទាល់តែសោះ ។


ប្រជាពលរដ្ឋ ក្នុងភូមិផ្សារត្រែងត្រឹង ឃុំត្រែងត្រយឹង និងក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានរិះគន់ចំៗថា បើគ្មានការបើកភ្លើងខៀវឬក៏មានការឃុបឃិត គ្នា ជាប្រព័ន្ធ និងមានខ្នងបង្អែក រឹងមាំ ទេនោះ! ម្ចាស់ទីតាំងបនល្បែង និងបក្ខពួករបស់ម្ចាស់ទីតាំងខាងលើ មិនអាចសាងភាពល្បីល្បាញ បើកល្បែងសុីសងមាន់ ជល់តាមប្រពន្ធ័អនឡាញ នៅលើទឹកដី ឃុំត្រែងត្រយឹង ឃុំយាយម៉ៅពេជ្រនិល នៃស្រុកភ្នំស្រួច បានឡើយ។


តាមប្រភពព័ត៌មានដដែលបានបន្ថែមថា ល្បែងសុីសងខុសច្បាប់នេះហើយ ដែលជាដើមចមធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការព្រួយបារម្ភ ជាខ្លាំង,ប្រពន្ធឈ្លោះប្រកែក ជាមួយប្ដីៗបង្កើតឲ្យមានអំពើហិង្សា រឿងចាញ់ល្បែងលក់ទ្រព្យសម្បត្តិនានា ។ ម្យ៉ាងទៀតពួកគាត់បារម្ភភ័យខ្លាច កើតមានអំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជា ពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ បនល្បែងស៊ីសងមាន់ជល់អនឡាញនេះនៅក្បែរផ្សារត្រែងត្រយឹង មិនក្រោម៥~ ៦កន្លែងនោះទេ។


ជុំវិញបញ្ហាបនល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញម្ចាស់កំពុងតែបើកដំណើរការយ៉ាងរលូនរាល់ថ្ងៃខាងលើនេះ ប្រជាពលរដ្ឋ សំណូមពរដល់លោកអធិការនគរបាលស្រុកភ្នំស្រួច និងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្រ្កាប ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែង ស្ថិតនៅក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង និងក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺផង ដើម្បី ឱ្យស្របទៅតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រីថ្នាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងប្រទេសកន្លងមកនោះ៕














Wednesday, May 7, 2025

ក្រសួងព័ត៌មានបើកកិច្ចប្រជុំករណីប្តឹងស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម ៨០ភាគរយ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ÷នៅវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឈុំ សុជាតិ រដ្ឋលេខាធិការក្រសួងព័ត៌មាន ,លោក ទេស វិបុល ប្រធាន និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ចូលរួមប្រជុំនៅ ក្រសួងព័ត៌មាន ដើម្បីពិភាក្សាលើការពង្រឹង និងដោះស្រាយ ពាក្យបណ្តឹងរបស់សមាគម ដែលបានប្តឹងស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ ដែលបានប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គម ៨០ភាគរយ។

នៅក្នុងកិច្ចប្រជុំនោះ ស្ត្រីអ្នកលក់ទំនិញអនឡាញដែលប្រមាថ មើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុល សង្គម៨០ភាគរយនោះមិនបានចូលរួមទេ។ ក្រសួង ព័ត៌មាននិងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជារំពឹងថា កិច្ចប្រជុំលើកក្រោយស្ត្រីខាងលើនឹងចូលរួមដើម្បីបង្ហាញឆន្ទៈអំពីការស្វែងរកដំណោះ ស្រាយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នក សារព័ត៌មានកម្ពុជា បានធ្វើលិខិតមួយច្បាប់ គោរពជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីសុំឱ្យក្រសួងព័ត៌មានត្រួតពិនិត្យ និងចាត់វិធានការលើស្ត្រីអ្នកលក់ទំនិញអនឡាញម្នាក់ដែលបានប្រើហ្វេសប៊ុកផេកឈ្មោះ MADAM DA (ម៉ាដាមដា) ផ្សាយផ្ទាល់ និងបង្ហោះវីដេអូ កាលពីថ្ងៃទី២០និង២១ ខែមេសា ឆ្នាំ ២០២៥ ប្រមាថមើលងាយអ្នកសារព័ត៌មានថា ជាអ្នកបំពុលសង្គមចំនួន៨០ភាគរយ៕







ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេ

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។


ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ប្រទេសព្រុយណេបានរៀបចំសន្និសីទនេះឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អត្តសញ្ញាណ និងការយោគយល់គ្នាទៅវិញទៅមក។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសទីម័រខាងកើត ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន។

នៅក្នុងព្រះរាជសុន្ទរកថាបើកកិច្ចប្រជុំ ព្រះអង្គម្ចាស់ HAJI AL-MUHTADEE BILLAH  IBNI HIS MAJESTY SULTAN HAJI HASSANAL BOLKIAH MU’IZZADDIN WADDAULAH ជាព្រះរជ្ជទាយាទ និងជាទេសរដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្ត្រីនៃប្រទេសព្រុយណេ បានមានបន្ទូលគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមប្រព័ន្ធផ្សព្វផ្សាយជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន។

គួរបញ្ជាក់ថា ប្រទេសកម្ពុជានឹងទទួលធ្វើជាប្រធានប្តូរវេននៃកិច្ចប្រជុំ AMRI លើកទី១៨ នៅឆ្នាំ២០២៧ខាងមុខ។

រូបថតដោយ ឡុង ដេវីត











Monday, April 28, 2025

ឈ្មួញកាយអាចម៍ដីលក់ ឈន ឈាន កំពុងជីកកកាយព្រែក៦មករា ក្នុងឃុំព្រៃផ្គាំ ស្រុកអង្គរបុរី បង្កហានិភ័យដល់ដីស្រែពលរដ្ឋជិតខាង

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ÷ សកម្មភាពជីកកកាយយកអាចម៍ដីពីព្រែក៦មករា ថិតនៅ ក្នុងភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ កំពុងបង្កហានិភ័យដល់ដីស្រែប្រជាពលរដ្ឋជិតខាង នៅជាប់ប្រឡាយនោះ ក្នុងពេលដែលឈ្មួញឈ្មោះឈន ឈាន កំពុងកើបលុយតាមរយៈការលក់អាចម៍ដីរាប់រយឡានក្នុង១ថ្ងៃៗ។ រីឯ អាជ្ញាធររដ្ឋបាលស្រុកអង្គរបុរី ជំរុញឲ្យអ្នកកាសែតទៅជួបដោយផ្ទាល់នៅសាលាស្រុក បើចង់ដឹងរឿងច្បាស់លាស់។


នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រុមអ្នកកាសែតបានឃើញទិដ្ឋភាពផ្ទាល់ នៃការកំពុងជីកកកាយយកអាចម៍ដីលក់ បែបអាណាធិបតេយ្យ របស់ឈ្មួញឈ្មោះឈន ឈាន នៅចំណុចព្រែក៦មករា នៃទីតាំងភូមិឃុំខាងលើ។ មិនតែប៉ុណ្ណោះក្រុមរថយន្តដឹកដីទាំងនោះបែរជាមកចាក់លុបព្រែកខាងលើនេះ ឲ្យម្ចាស់ខ្ចុះមួយកន្លែងនៅលើព្រែកនេះទៅវិញ។ ប្រជាពលរដ្ឋនិយាយថា តាមច្បាប់មិនអនុញ្ញាតឲ្យចាក់ដីដើម្បីលុបព្រែកនេះទេ។

នៅទីនេះ គឺឈ្មួញកំពុងជីកកកាយយកអាចម៍ដីពីព្រែកនៅចំណុចទីតាំងមួយកន្លែងហើយយកមកចាក់ទៅលើខ្ចុះមួយកន្លែងទៀត នៅក្នុងព្រែកដដែលនេះ។ នេះគឺជាទង្វើនៃការល្មើសច្បាប់ទ្វេគុណ ដែលនោះគឺការជីកកកាយយកអាចម៍ដីខុសបទដ្ឋានបច្ចេកទេសនោះផង និងការយកមកចាក់លុបលើចំណីព្រែក៦មករានេះផង។

ការជីកយកអាចម៍ដីដែលមានជម្រៅជ្រៅ ខុសបទដ្ឋានបច្ចេកទេស,មិនសមស្របលក្ខណៈបច្ចេកទេសនេះបង្កឲ្យមានហានិភ័យយ៉ាងខ្លាំងដល់ ផ្ទៃដីស្រែប្រជាពលរដ្ឋដែលនៅជិតខាងព្រែក៦មករាក្នុងភូមិសាស្ត្រ ភូមិ-ឃុំខាងលើនេះ។ ប្រជាពលរដ្ឋដែលមានដីស្រែនៅតំបន់ព្រែកខាងលើនេះ ធ្លាប់ប្រតិកម្មប្ដឹងផ្ដល់ឱ្យអាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានជួយដោះស្រាយផងដែរ ប៉ុន្តែហាក់មិនមានប្រសិទ្ធភាពចំពោះទង្វើល្មើសច្បាប់របស់ឈ្មួញឈន ឈាន នេះឡើយ។ទង្វើការជីកកកាយយកអាចម៍ ដីនេះគឺមិនសមស្របតាមអ្វីដែលគេហៅថា បទដ្ឋានបច្ចេកទេសនោះទេ។

ម្ចាស់គ្រឿងចក្រ,ការដ្ឋានរណ្ដៅដីការយកអាចម៍ដីខាង លើលោកឈន ឈានអះអាងថា ការជីកកកាយយកអាចម៍ដីលក់បានលុយស្រួលៗនេះ គឺមានការអនុញ្ញាតច្បាប់ទម្លាប់ត្រឹមត្រូវចេញដោយរដ្ឋបាលស្រុកអង្គរបុរីលោករស់ ប៊ុនធឿន។ ជាមួយនោះលោកក៏បានបដិសេធផងដែរថា គ្រឿងចាក់របស់លោកមិនបានដឹកដីទៅចាក់លុបព្រែកនៅទីតាំងខ្ចុះមួយកន្លែងនោះ ដែលជាទង្វើខុសច្បាប់នោះទេ។

លោករស់ រត្ន អភិបាលស្ដីទីស្រុកអង្គរបុរីបានប្រាប់អ្នក កាសែតថា កំពុងជាប់រវល់ចូលរួមសម្ពោធផ្លូវដូច្នេះតម្រូវឲ្យអ្នកកាសែតទៅសួរនាំព័ត៌មាននៅរដ្ឋបាលស្រុកអង្គរបុរីដោយផ្ទាល់តែម្ដងទៅ៕