Monday, March 17, 2025

សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះលោក ដូណាល់ ត្រាំ មានសេចក្តីក្លាហានចេញដឹកនាំពិភពលោកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥នេះ បានបង្ហោះសារលើបណ្ដាញសង្គម បង្ហាញការវាយតម្លៃខ្ពស់ចំពោះលោក ដូណាល់ ត្រាំ មានសេចក្តីក្លាហានចេញដឹកនាំពិភពលោកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន។


សម្ដេចតេជោ បានសរសេរថា៖«យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន»។


សម្ដេចប្រមុខរដ្ឋស្ដីទី បានបញ្ជាក់ថា នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាស៊ីនឃោសនាដែលលោកប្រធានាធិបតី ត្រាំ បញ្ឈប់ការផ្តល់ថវិកា។


សម្ដេចតេជោថ្លែងថា៖«ដូចខ្ញុំបានជម្រាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី ត្រាំ នៅហ្វីលីពីនឆ្នាំ២០១៧ ថា ការមិនទុកលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក»។


សម្ដេចតេជោបានបញ្ជាក់ថា៖«ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ»៕







Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment